កិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំឆ្នាំ ២០២០ និង ទិសដៅសម្រាប់អនុវត្តឆ្នាំ ២០២១


មណ្ឌលគិរី៖​ ថ្ងៃសៅរ៍​ ១១រោច​ ខែបុស្ស​ ឆ្នាំជូតទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១​ គណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០២១ ក្រោមអធិបតីភាព​ ឯកឧត្តម ងី​ ច័ន្ទ្រផល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី​ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម​ លោកជំទាវ​ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត​ ​ឯកឧត្តម​ ណយ​ ស្រូន សមាជិកព្រឹទ្ធសភា​ ឯកឧត្តម​ ចាន់​ យឿន​ សមាជិករដ្ឋសភា​ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត រួមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមការងារគណបក្សចុះជួយក្រុង/ស្រុក​ និងឯកឧត្តម លោក​ជំទាវ សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណ​បក្សខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងប្រធាន អនុប្រធាន អនុសាខា មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបផងដែរ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្តមណ្ឌលគិរី​ ។