ក្រុមការងារយុវជនបក្សខេត្ត​មណ្ឌលគិរី​បានដឹកនាំកិច្ចប្រជុំក្រុម ពិភាក្សាការងារ លើទិន្នន័យក្បាលម៉ាស៊ីនយុវជនគណបក្សផែនការឆ្នាំ ២០២១ និងការងារផ្សេងៗមួយចំនួនត្រូវអនុវត្តន៍


នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំក្រុមការងារយុវជនគណបក្សខេត្ត​មណ្ឌលគិរី​ លោក​ សាយ​ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល​ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំកិច្ចប្រជុំ ពិភាក្សា លើទិន្នន័យក្បាលម៉ាស៊ីនយុវជនគណបក្ស.​ផែនការឆ្នាំ ២០២១ និងកិច្ចការងារផ្សេងៗ ដែលត្រូវធ្វើនៅចំពោះមុខ ដោយមានការចូលរួមពីលោក​ លោកស្រី​ អនុប្រធាន​ក្រុមការងារយុវជនគណបក្សខេត្ត​ លោកប្រធាន​ អនុប្រធានផ្នែកទាំង៨​ ប្រធាន​ អនុប្រធាន​ និងសមាជិក​ សមាជិកាផ្នែកលេខាធិការដ្ឋានក្រុមការងារយុវជនគណបក្សខេត្ត​ លោកប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុង​ ស្រុក​ទាំង៤​ ។