មណ្ឌលគិរី: ថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២១ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាអគារទីស្នាក់ការគណបក្សប្រជាជន និង ពិធីសំណេះសំណាលជាមួយលោក លោកស្រី ជាប្រធាន អនុប្រធាន សាខាបក្សភូមិមេក្រុមបក្ស សរុបប្រមាណជា ២១៦ ក្រុមបក្ស ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ និង ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមការងារគណបក្សចុះជួយស្រុកអូររាំង ជាច្រើនរូបទៀត នៅទីស្នាក់ការគណបក្សប្រជាជន ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។