ពិធីបញ្ចុះបឋមសិលាអគារទីស្នាក់ការគណបក្សប្រជាជនស្រុកអូររាំង


មណ្ឌលគិរី: ថ្ងៃសុក្រ​ ១រោច​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២១​ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តមណ្ឌលគិរី  បានអញ្ជេីញជាអធិបតី​ ក្នុងពិធី​បញ្ចុះបឋមសិលាអគារទីស្នាក់ការគណបក្សប្រជាជន និង ពិធីសំណេះសំណាលជាមួយលោក លោកស្រី ជាប្រធាន អនុប្រធាន សាខាបក្សភូមិមេក្រុមបក្ស សរុបប្រមាណជា ២១៦ ក្រុមបក្ស ដោយមានការចូលរួមពីសំណាក់​ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្ត ឯកឧត្តម ណយ ស្រូន​  សមាជិកព្រឹទ្ធសភាភូមិភាគទី៨ និង ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមការងារគណបក្សចុះជួយស្រុកអូររាំង ជាច្រើនរូបទៀត​ នៅទីស្នាក់ការគណបក្សប្រជាជន ស្រុកអូររាំង ខេត្តមណ្ឌលគិរី​ ។