មណ្ឌលគិរី៖ ថ្ងៃសៅរ៍ ៩កេីត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំបច្ចុប្បន្នភាព សមាជិកគណបក្សតាមការណែនាំរបស់គណ:កម្មាធិការកណ្តាល និង ការរៀបចំគម្រោងផែនការថវិកាសម្រាប់ចំណាយឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង/ស្រុក ក្នុងខេត្ត សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណបក្សខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត រួមទាំងលោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានក្រុង/ស្រុក និងប្រធាន អនុប្រធាន អនុសាខា មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្តមណ្ឌលគិរី ។