កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំបច្ចុប្បន្នភាព សមាជិកគណបក្សតាមការណែនាំរបស់គណ:កម្មាធិការកណ្តាល និងការរៀបចំគម្រោងផែនការថវិកាសម្រាប់ចំណាយឆ្នាំ ២០២២


មណ្ឌលគិរី៖​ ថ្ងៃសុក្រ​ ៨កេីត​ ខែផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១​ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំបច្ចុប្បន្នភាព សមាជិកគណបក្សតាមការណែនាំរបស់គណ:កម្មាធិការកណ្តាល និងការរៀបចំគម្រោងផែនការថវិកាសម្រាប់ចំណាយឆ្នាំ២០២២ ក្រោមអធិបតីភាព​ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត  ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត រួមទាំងឯកឧត្តម លោក​ជំទាវ សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណ​បក្សខេត្ត​  សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងប្រធាន អនុប្រធានសាខា អនុសាខា មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្តមណ្ឌលគិរី។