មណ្ឌលគិរីៈ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨
ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី៦ ដែលមានសមាជិក សមាជិករបស់គណបក្សជាង១០០០នាក់ បានចូលរួម ពិធីនេះធ្វើឡើងនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។