ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ និងគ្រួសារក្រីក្រ ៧១គ្រួសារ នៅស្រុកកែវសីមា ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្ត


ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ និងមានជីវភាពខ្វះខាត ទីទ័លក្រចំនួន ៧១គ្រួសារ ស្ថិតនៅភូមិហ្គាទី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។