ប្រជាពលរដ្ឋក្រីក្រ ជនពិការ ជនចាស់ជរាចំនួន ៧០គ្រួសារ នៅស្រុកអូររាំង ដែលរងផលប៉ះពាល់នៃជំងឺកូវីដ១៩ ទទួលអំណោយសង្រ្គោះបន្ទាន់ពីអាជ្ញាធរខេត្តមណ្ឌលគិរី


មណ្ឌលគិរី៖ ថ្ងៃពុធ​ ៨កេីត​ ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្មេងកំព្រា ស្រ្តីមេម៉ាយ ជនពិការ និងជនចាស់ជរាចំនួន ៧០គ្រួសារ​ ដោយក្នុង ១គ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ប្រេងឆា ១លីត្រ និងម៉ាស់ ១ដុំ នៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។