មណ្ឌលគិរី៖ថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ របស់សប្បុរសជន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន ៨៥គ្រួសារ ស្ថិតនៅភូមិក្តោយ ក្នុងឃុំរយ៉ ស្រុកកោះញែក។ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម មី ១កេះ ទឹកត្រី ៣ដប ទឹកស៉ីអ៉ីវ ១ដប ទឹកម្ទេស ១ដប ត្រីខចំនួន ៥កំប៉ុង និងអំបិល ១គីឡូក្រាម។