រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី២៤ អាណត្តិទី៣


មណ្ឌលគិរី៖​ ថ្ងៃព្រហស្បតិ៍​ ៨រោច​ ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី២៤ អាណត្តិទី៣ ដោយមានការចូលរួមពី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត និង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ពន្ធនានាជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និង អភិបាលក្រុង ស្រុក ទាំង៥ ដែលបានប្រព្រឹត្តទៅនៅអគារប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី​ ។