សកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦


មណ្ឌលគិរី ៖ ថ្ងៃពុធ ១៤រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨

-ស្រុកអូររាំង៖ លោក ណយ ស្រូន អនុប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី បានចុះសំណេះសំណាលជាមួយសមាជិក សមាជិករបស់គណបក្ស និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់សមាជិក ។
-ស្រុកកែវសីមា ៖ លោក នួន សារ៉ន ប្រធានគណៈកម្មាធិការគណបក្សស្រុកកែវសីមា និងសមាជិក បានចុះបិទស្ទីកគ័រគោលនយោបាយរបស់គណបក្ស រូបសម្តេចទាំងពីរ និងបង្រៀនសមាជិក សមាជិកា ពីរបៀបគូសសន្លឹកឆ្នោត ។
-ស្រុកកោះញែក ៖ លោក កែវ សូត្រ សមាជិកគណៈកម្មាធិការគណបក្សស្រុកកោះញែក បានចុះបានចុះបិទស្ទីកគ័រគោលនយោបាយរបស់គណបក្ស រូបសម្តេចទាំងពីរ និងបង្រៀនសមាជិក សមាជិកា ពីរបៀបគូសសន្លឹកឆ្នោត ។