សិក្ខាសាលាតម្រង់ទិសស្ដីពីការអនុវត្តផែនការសកម្មភាពសម្រាប់ក្រុមការងារចំពោះកិច្ចចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី


មណ្ឌលគិរី ៖ ថ្ងៃសុក្រ​ ៩រោច​ ខែជេស្ឋ​  ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកសិក្ខាសាលាតម្រង់ទិសស្ដីពីការអនុវត្តផែនការសកម្មភាពសម្រាប់ក្រុមការងារចំពោះកិច្ចចុះសិក្ស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានវត្តមាន ឯកឧត្តមលោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរី ឯកឧត្តម លោកជំទាវ តំណាងក្រសួងពាក់ព័ន្ធ លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព និងអង្គការដៃគូនានា នៅសាលប្រជុំ​មន្ទីរអប់រំ​​  យុវជន​ និងកីឡា​ ខេត្តមណ្ឌលគិរី ។