កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ ឃុំ/សង្កាត់​ អាណត្ដិទី៥ ឆ្នាំ២០២២


មណ្ឌលគិរី​ ៖​ ថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពស ២៥៦៥ ត្រូវថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០២១​ ឯកឧត្តម ងី​ ច័ន្ទ្រផល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ ឃុំសង្កាត់​ អាណត្ដិទី៥ ឆ្នាំ២០២២ ដោយអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ម៉ែន ង៉ុយ​ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្តម លោកជំទាវ សមាជិក​ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី​ ឯកឧត្តមលោកជំទាវ​ សមាជិកគណៈអចិន្រ្តៃយ៍គណបក្សខេត្ត លោក​ លោកស្រីសមាជិកគណ:កម្មាធិការគណបក្សខេត្ត លោក​ លោកស្រី ប្រធានអនុប្រធានគណបក្សក្រុង/ស្រុក​ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ​ខេត្តមណ្ឌលគិរី។