មណ្ឌលគិរី ៖ ថ្ងៃសៅរ៍ ៥រោច ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តមលោកជំទាវ សមាជិកគណៈអចិន្រ្តៃយ៍គណបក្សខេត្ត លោក លោកស្រីសមាជិកគណ:កម្មាធិការគណបក្សខេត្ត លោក លោកស្រី ប្រធានអនុប្រធានគណបក្សក្រុង/ស្រុក និងកិច្ចប្រជុំតាមរយ:ប្រព័ន្ធអនឡាញ video (Zoom)។