មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១
ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំស្តីពីការការងារតាមដានការអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយតាមមូលដ្ឋានសង្កាត់ទាំង០៤ ក្នុងក្រុង ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សក្រុងសែនមនោរម្យ៕