កិច្ចប្រជុំស្តីពីការងារតាមដានការអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នៅស្នាក់ការគណបក្សស្រុកកោះញែក


មណ្ឌលគិរី: ថ្ងៃសៅរ៍​ ៤រោច​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធស័ករាជ​ ២៥៦៥​ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំស្តីពីការងារតាមដានការអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និង ឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារ ចុះជួយមូលដ្ឋានស្រុកកោះញែក ដែលបានប្រព្រឹត្តទៅនៅ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកោះញែក ។