មណ្ឌលគិរី៖ ថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំស្តីពីការងារតាមដានការអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកអូររាំង ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកអូររាំង។