កិច្ចប្រជុំ ស្តីពីការជួសជុលស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្រ្តទំនប់អូរទេ ប្រព័ន្ធធារាសាស្រ្តទំនប់លើ និងប្រព័ន្ធធារាសាស្រ្តទំនប់ក្រោម ស្ថិតនៅក្នុងក្រុងសែនមនោរម្យ


ខេត្តមណ្ឌលគិរី៖ ថ្ងៃច័ន្ទ​ ១២កេីត​ ​ខែអស្សុជ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធស័ករាជ​២៥៦៥​ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំ ស្តីពីការជួសជុលស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្រ្តទំនប់អូរទេ ប្រព័ន្ធធារាសាស្រ្តទំនប់លើ និងប្រព័ន្ធធារាសាស្រ្តទំនប់ក្រោម ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ/អង្គភាព លោកអភិបាលក្រុង/ស្រុកពាក់ព័ន្ធព្រមទាំងកងកម្លាំងទាំងបី​ នៅសាលប្រជុំរដ្ឋបាលខេត្ត​ ។