ពិធីចែកពូជដំឡូងបារាំង ខ្ទឹមស ដល់កសិករចំនួន ៣២គ្រួសារ និងបានផ្តល់ម៉ាស៊ីនកិនកាហ្វ២គ្រឿងដល់សហគមន៍កាហ្វេប៊ូស្រា


ខេត្តមណ្ឌលគិរី ៖ ថ្ងៃអង្គារ​ ១៣កេីត​ ខែអស្សុជ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធស័ករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី​ បានៀបចំពិធីចែកពូជដំឡូងបារាំង និងខ្ទឹមស ដល់កសិករ​ ចំនួន ៣២គ្រួសារ និងបានផ្តល់ម៉ាស៊ីនកិនកាហ្វេចំនួន ២គ្រឿងដល់សហគមន៍កាហ្វេប៊ូស្រា​ ក្រោមអធិបតីភាព​ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម​អភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរ​ អនុប្រធានមន្ទីរ​ ជុំវិញខេត្ត​ និងកងកម្លាំងប្រដាប់អាវុធទាំងបី​ ។ ក្នុងពិធីនេះ​ ឯកឧត្តមអភិបាលខេត្ត​ បានណែនាំដល់មន្ទីរកសិកម្មខេត្ត ត្រូវបង្កើនការផ្តល់ពូជដំឡូងបារាំង និងខ្ទឹមស ដល់កសិករដាំដុះឲ្យបានច្រើន ដើម្បីក្លាយជាផលិតផលប្រចាំខេត្ត ព្រោះវាមានតម្រូវការខ្ពស់ និងតម្លៃថ្លៃក្នុងទីផ្សារ ។