មណ្ឌលគិរី៖​ ថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធស័ករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យលទ្ធផលនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្ត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ ២០២២-២០២៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ថង សាវុន ប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តមណ្ឌលគិរី ឯកឧត្តមអនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ឯកឧត្តមតំណាងរាស្ត្រមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តមសមាជិកព្រឹទ្ធសភា ភូមិភាគ៨ និង ឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋាន ក្រុងស្រុកទាំងប្រាំ ក្នុងខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំនៃមន្ទីរអប់រំ យុវជន និង កីឡា ខេត្តមណ្ឌលគិរី៕