ខេត្តមណ្ឌលគិរី៖ ថ្ងៃច័ន្ទ ១១កេីត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះឈ្មោះបោះឆ្នោត នៅក្នុងសង្កាត់ សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ជំរុញដល់អាជ្ញាធរក្រុង/ស្រុក ធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា៕