មណ្ឌលគិរី៖ ថ្ងៃសៅរ៍ ៧កេីត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកឧ.ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក អភិបាលក្រុងសែនមនោរម្យ បានអញ្ជើញចុះពិនិត្យសិក្សា ទីតាំងដីសួនចំការស្រល់ លេីផ្លូវជាតិ76A ដើម្បីរៀបចំស្តារឡើងវិញ និងប្រែក្លាយ ជារមណីយដ្ឋានសួន ដើមស្រល់ សំរាប់កំសាន្តលំហែរកាយ ស្ថិតនៅក្រុងសែនមនោរម្យ ។
នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានជំរុញដល់មន្រ្តីជំនាញ ត្រូវធ្វើការគ្រប់គ្រងដីសួនស្រល់របស់រដ្ឋ និងរៀបចំធ្វើការកែលំអរនូវសោភ័ណ្ឌភាពទីធ្លាសួនស្រល់ ឱ្យមានបរិស្ថានល្អ ដើម្បីបង្កើនការទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកំសាន្តក្នុងខេត្តមណ្ឌលគិរី កើនឡើងមួយកម្រិតទៀត៕