មណ្ឌលគិរី៖ ថ្ងៃអង្គារ៍ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវ និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ បាននាំយកទៀនវស្សាចំនួន២៧គូរ និងគ្រឿងឧបភោគ បរិភោគ រួមទាំងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២៧វត្ត ទូទាំងខេត្ត ពិធីនេះប្រព្រឹត្តទៅ នៅវត្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។