មណ្ឌលគិរី ៖ ថ្ងៃចន្ទ ៨កេីត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី បានប្រារព្ធពិធីបើកបវេសនការ ឆ្នាំសិក្សា ២០២១-២០២២ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរយនាក់ ដែលប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ។