មណ្ឌលគិរី ៖ ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សសង្កាត់ សុខដុម បានរៀបចំពិធីអបអរសាទរសន្និបាតបូកសរុបការងាររយៈពេល ៥ឆ្នាំ ២០១៧-២០២២ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២២-២០២៧ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយក្រុងសែនមនោរម្យ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត លោក លោកស្រី អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការគណបក្សសង្កាត់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណក្សប្រជាជនកម្ពុជា ក្រុងសែនមនោរម្យ៕