ឯកឧត្តម ងី ច័ន្រ្ទផល​ អញ្ជេីញជាអធិបតី​ក្នុងពិធីអបអរសាទរ សន្និបាតបូកសរុបរយៈពេល៥ឆ្នាំ​២០១៧-២០២២ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២២-២០២៧​ របស់គណៈកម្មាធិការបក្សឃុំសែនមនោរម្យ​


មណ្ឌលគិរី​ ៖​ ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២​ គណៈកម្មាធិការបក្សឃុំសែនមនោរម្យ​ បានរៀបចំពិធីអបអរសាទរ សន្និបាតបូកសរុបរយៈពេល៥ឆ្នាំ​២០១៧-២០២២ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២២-២០២៧​ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្រ្ទផល សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ក្រុមការងារសមាជិកគណៈកម្មាធិការគណបក្សថ្នាក់កណ្តល​ ក្រុមការងារគណៈកម្មាធិការគណបក្សខេត្តចុះជួយស្រុក​-ឃុំ​ ប្រធាន​ អនុប្រធាន​ សមាជិកគណៈកម្មាធិការបក្សឃុំ និងសាខាបក្សភូមិ នៅទីស្នាក់ការគណបក្សស្រុកអូររាំង​ ។