មណ្ឌលគិរី៖ នាថ្ងៃព្រឹកថ្ងៃសៅរ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ងី ច័ន្រ្ទផល សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំការផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២ និងពិនិត្យលទ្ធផលនៃការអនុវត្តផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តមអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត លោក លោកស្រី ប្រធាន/អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុង/ស្រុក និងសមាជិក សមាជិកាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីរួមខេត្តមណ្ឌលគិរី។