កិច្ចប្រជុំដើម្បីត្រួតពិនិត្យនិងត្រៀមលក្ខណៈចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ/សង្កាត់​ អាណត្តិ​ទី៥​ ឆ្នាំ២០២២​


មណ្ឌលគិរី​ ៖​ ថ្ងៃសុក្រ​ ២រោច​ ខែមាឃ​ ឆ្នាំឆ្លូវត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០២២​ គណៈកម្មាធិការគណបក្សប្រជាជនខេត្តមណ្ឌលគិរី​ បានរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យនិងត្រៀមលក្ខណៈចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ/សង្កាត់​ អាណត្តិ​ទី៥​ ឆ្នាំ២០២២​ នៅ​ថ្ងៃទី០៤​ ខែមីនា នាពេលខាងមុខ ក្រោមអធិបតីភាព​ ឯកឧត្តម​ ថង​ សាវុន​ ប្រធានគណៈកម្មាធិការគណបក្សខេត្ត​ ដោយមានការចូលរួមពីប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុង​ ស្រុកនិងប្រធានគណបក្សក្រុង​ ស្រុក នៅសាលប្រជុំមន្ទីរបក្សខេត្ត​ ។