វគ្គបណ្តុះបណ្តាលច្បាប់​ បទបញ្ជា​ និងនីតិវិធីបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ ឆ្នាំ២០២២​


ខេត្តមណ្ឌលគិរី​ ៖​ ព្រឹកថ្ងៃចន្ទ​ ១២រោច​ ខែមាឃ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២២​ នៅមន្ទីរគណបក្សខេត្តមណ្ឌលគិរី​ បានរៀបចំកម្មវិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់​ បទបញ្ជា​ និងនីតិវិធីបោះឆ្នោត​ ជ្រេីសរេីសក្រុមប្រឹក្សាឃុំ​ សង្កាត់​ អាណត្តិទី៥​ ឆ្នាំ២០២២​ ជូនដល់​សិក្ខាកាមដែលជាគ្រូបង្គោលចំ​នួន​ ២៥រូប​ ចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុង​ ស្រុកទាំង៥នៃខេត្តមណ្ឌលគិរី​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ែន​ ង៉ុយ​ អនុប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី​និងជាប្រធានគណៈប្រចាំការ​ នៅមន្ទីរគណបក្សខេត្តមណ្ឌលគិរី ។ វគ្គបណ្តុះបណ្តាលផ្តោតសំខាន់ទៅលេីទិដ្ឋភាពច្បាប់​ បទបញ្ជា​ និងនីតិវិធីនៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ​ សង្កាត់​ និងតួនទីភារកិច្ចភ្នាក់ងារ​ និងអ្នកសង្កេតការណ៍ក្នុងដំណេីរការបោះឆ្នោត​ និងរាប់សន្លឹកឆ្នោត។