មណ្ឌលគិរី ៖ថ្ងៃសុក្រ ៩កេីត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញប្រគល់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រចំនួន ២ខ្នងផ្ទះ នៅឃុំសុខសាន្ត ស្រុកកោះញែក ។ ក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់រសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនគិតនិន្នាការនយោបាយឡើយ ។ បន្ទាប់មកឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានផ្ដល់នូវអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕