ពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ អតីតយុទ្ធជនពិការ និង គ្រួសារកងទ័ព


មណ្ឌលគិរី​ ៖​ នៅរសៀលថ្ងៃចន្ទ​ ១០កេីត​ ខែចេត្រ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី​១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល​ នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនដល់អតីតយុទ្ធជនពិការ គ្រួសារកងទ័ព ចំនួន ៥០ គ្រួសារ អមដំណើរដោយ លោកស្រីអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ លោកស្នងការរងខេត្ត ដែលពិធីនេះធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ៕