ក្នុងពិធីចែកសម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់មន្ទីរពេទ្យបង្អែកខេត្ត


មណ្ឌលគិរី៖​ថ្ងៃសុក្រ ៦ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥​ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ជូប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់មន្ទីរពេទ្យបង្អែកខេត្ត និងអង្គភាពពាក់ព័ន្ធ ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ដោយសារវិបត្តិកូវីដ-១៩ ពិធីនេះប្រព្រឹត្តទៅ នៅសាលាខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកអភិបាល ក្រុង/ស្រុក និងប្រជាពលរដ្ឋជាច្រើនរូប៕