មណ្ឌលគិរី៖ ថ្ងៃអាទិត្យ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរសុខទុក្ខមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត ដែលឈរជើងនៅស្នាក់ការត្រពាំងធ្មា ក្នុងស្រុកកោះញែក អមដំណើរដោយលោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូនានា និងអាជ្ញាធរស្រុក ។