មណ្ឌលគិរី៖ ថ្ងៃព្រហស្បតិ៍ ៥ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ១៩នាក់ មកពីគណបក្សនានា ដោយមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងសែនមនោរម្យ។