មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨
ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត អមដំណើរដោយ ឯកឧត្តម ចាន់ យឿន តំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណបក្ស បានបន្តជួបសំណេះ សំណាលជាមួយសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាស្រុកអូររាំងចំនួន៥៦០នាក់ មកពីឃុំចំនួនពីរ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅទីស្នាក់ការគណបក្សស្រុកអូររាំង និងអំពាវនាវដល់ពលរដ្ឋត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ ។