មណ្ឌលគិរី៖ ថ្ងៃសុក្រ ៦ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនខេត្តមណ្ឌលគិរី សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំនិងក្ដុកក្ដួលយ៉ាងខ្លាំង ជូនចំពោះលោកជំទាវលាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ អំពីដំណឹងនៃការបាត់បង់ ឯកឧតម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការទី៤ នៃរដ្ឋសភាដែលត្រូវជាស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា បានទទួលមរណភាពនាថ្ងៃព្រហស្បតិ៍ ៥ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគគាពាធ ។