មណ្ឌលគិរី ៖ ថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសម្រួលភារកិច្ច និងតែងតាំងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកពេជ្រាដា ដោយមានការចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត រួមទាំងលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត និងប្រធាន អនុប្រធានសមាជិកគណៈកម្មាធិការគណបក្សស្រុក/ឃុំ ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅស្រុកពេជ្រាដា ។ ក្នុងពិធីប្រកាសសម្រួលភារកិច្ច និងតែងតាំងនោះ លោក វណ្ណា ម៉ាប់ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកពេជ្រាដា ជំនួសលោក មើល សឿន ដែលបានចូលនិវត្តន៍៕