រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា


មណ្ឌលគិរី៖​ ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២​ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់៦៩ ព្រះវស្សា យាងចូល ៧០ព្រះវស្សា ក្រោមអធិបតីភាព​ ឯកឧត្តម​ ថង​ សាវុន​ អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី​ និងឯកឧត្តម​ ម៉ែន​ ង៉ុយ​ ប្រធានក្រុមប្រឹក្សាខេត្ត​ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ លោកជំទាវ​ និងលោក​ លោកស្រី​ ប្រធាន​មន្ទីរជុំវិញខេត្ត​ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត​៕