គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ


មណ្ឌលគិរី៖​ ថ្ងៃសៅរ៍ ៦ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ងី ច័ន្ទ្រផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន មាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តមណ្ឌលគិរី ឯកឧត្តម ចាន់ យឿន តំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ បានអញ្ជើញបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២។

នៅក្នុងពិធីជួបជុំគ្នា ដង្ហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ ក៏មានការចូលរួមពីសំណាក់សមាជិក សមាជិកាយ៉ាងច្រើនកុះករផងដែរ។

ឯកឧត្ដម បានមានប្រសាសន៍ថា ការជួបជុំគ្នានៅថ្ងៃនេះ គឺជាសារមួយបង្ហាញដល់ប្រជាពលរដ្ឋថា ប្រជាជនគណបក្សកម្ពុជាតែមួយគត់ ដែលមានការអភិវឌ្ឍប្រទេសជាតិ មានការរីកចំរើនស្ទើរគ្រប់វិស័យ។ ឯកឧត្ដម បានអំពាវនាវប្រជាពលរដ្ឋឲ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

* យើងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋានសង្កាត់របស់យើង…ជយោ ! គណបក្សប្រជាជនកម្ពុជា ❤️

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ធ្វើឡើងនៅតាមគោលដៅនីមួយៗ នៃក្រុងស្រុកទាំង០៥ ក្នុងខេត្តមណ្ឌលគិរី។