ពិធីសំណេះសំណាលសមាជិក​ សមាជិកាគណបក្ស ឃុំស្រែសង្គម​ ស្រុកកោះញែក​


មណ្ឌលគិរី៖​ ថ្ងៃអាទិត្យ ៧ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ពិធីសំណេះសំណាលសមាជិក​ សមាជិកាគណបក្ស ក្រោមអធិបតីភាព​ ឯកឧត្តម​ ងី​ ច័ន្ទ្រផល​ ប្រធាន​ក្រុមការងារគណបក្សកណ្តាលចុះជួយខេត្ត ឯកឧត្តម​ ថងសាវុន សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការថ្នាក់ខេត្ត​ ឯកឧត្តម​ ម៉ែន​ ងុយ​ អនុប្រធានគណៈកម្មាធិការគណបក្សខេត្តនិងជាប្រធានគណៈប្រចាំការ​ ដោយមានការចូលរួម ពីសំណាក់ លោក​ លោកស្រី​ ក្រុមការងារចុះជួយខេត្ត​ ស្រុក​ និងឃុំ​ នៅឃុំស្រែសង្គម​ ស្រុកកោះញែក​ ។