មណ្ឌលគិរី ៖ ថ្ងៃពុធ ២ កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សខេត្ត លោក សាយ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ព្រមទាំងក្រុមការងារយុវជនគណបក្សខេត្ត/ក្រុង និងសង្កាត់ បានចុះជួបសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះ អាជីវករនៅផ្សារសែនមនោរម្យ និងចែកខិត្តប័ណ្ណគោលនយោបាយគណបក្សប្រជាជនកម្ពុជា និង ជម្រាបជូនអំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍឃុំ សង្កាត់ ជម្រាបជូនពីលេខរៀងគណបក្ស បង្រៀនពីរបៀបគូសសន្លឹកឆ្នោត នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។