មណ្ឌលគិរី៖ ថ្ងៃព្រហស្បតិ៍ ៣ កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សខេត្ត លោក សាយ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក/ឃុំ សមាជិក សមាជិកាគណបក្ស នននននិងក្រុមការងារយុវជនគណបក្សជាច្រើននាក់។