គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី រៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥


មណ្ឌលគិរី៖​ ថ្ងៃសុក្រ ៤ កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម ងី ច័ន្ទ្រផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន មាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តមណ្ឌលគិរី ឯកឧត្តម ចាន់ យឿន តំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ លោក សាយ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល​ និងជាប្រធានក្រុមការងារ​យុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២​ ។​ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ធ្វើឡើងនៅតាមគោលដៅនីមួយៗ នៃក្រុងស្រុកទាំង០៥ ក្នុងខេត្តមណ្ឌលគិរី។