ពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង ស្រុក និងសកម្មជនយុវជនតាមសាខាបក្សចំណុះគណ:កម្មាធិការគណបក្សខេត្ត


មណ្ឌលគិរី៖ថ្ងៃសៅរ៍ ១២ កើត ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន សមាជិកគណ:កម្មាធិការគណបក្សប្រជាជនថ្នាក់កណ្តាល និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ សមាជិកគណ:កម្មាធិការគណបក្សប្រជាជនថ្នាក់កណ្តាល និងជាអនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តមណ្ឌលគិរីបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង ស្រុក និងសកម្មជនយុវជនតាមសាខាបក្សចំណុះគណ:កម្មាធិការគណបក្សខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី យុវជនគណបក្សខេត្ត ក្រុង ស្រុក និងសកម្មជនយុវជនតាមសាខាបក្សខេត្ត នៅមន្ទីរគណបក្សខេត្ត ។