ពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកកោះញែក


មណ្ឌលគិរី​៖ ថ្ងៃអាទិត្យ​ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨​
ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត អមដំណើរដោយ​ឯកឧត្តម ចាន់ យឿន តំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណបក្ស បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិក​ គណបក្សប្រជាជនកម្ពុជាស្រុកកោះញែក​ ចំនួន​ ៤០០នាក់ មកពីឃុំចំនួន២​ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។​
នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំដល់ពលរដ្ឋទាំងអស់ ត្រូវត្រៀមអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ឬឯកសារអត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីយកទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតីកាលទី៦ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែល មានលេខរៀងទី២០ រូបសញ្ញាទេវតាបាច់ផ្កា ដើម្បីថែរក្សាសន្តិភាព និងមានការអភិវឌ្ឍ។