កិច្ចពិនិត្យលទ្ធផល​ នៃការបោះឆ្នោតជ្រេីសរេីស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិ​ទី​៥​ ឆ្នាំ២០២២


មណ្ឌលគិរី៖​​ ថ្ងៃសៅរ៍​ ៤រោច​ ខែជេស្ឋ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​​១៨​ ខែមិថុនា​ ឆ្នាំ២០២២​ ឯកឧត្តម​ ថង​ សាវុន​ ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី​ បានអញ្ជេីញជាអធិបតី​ក្នុងកិច្ចពិនិត្យលទ្ធផល​ នៃការបោះឆ្នោតជ្រេីសរេីស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិ​ទី​៥​ ឆ្នាំ២០២២​ ដោយ​មានការចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត​ លោក​ លោកស្រី​ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត​ និងលោកប្រធានគណៈកម្មាធិការគណបក្សក្រុង​ ស្រុក​ នៅសាលប្រជុំមន្ទីរបក្សខេត្ត​ ។