ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រុងសែនមនោរម្យ


មណ្ឌលគិរី​ ៖ ថ្ងៃអាទិត្យ​ ៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រុងសែនមនោរម្យ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានក្រុងសែនមនោរម្យ លោកប្រធានក្រុមការងាររយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី រួមទាំងលោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ទាំង០៤ ក្នុងក្រុង និងសមាជិក សមាជិកាប្រមាណជា ១០០នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សក្រុងសែនមនោរម្យ។