គណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំស្ដីពីការណែនាំលើការបញ្ជូលទិន្នន័យបញ្ជីសមាជិកបក្សចូលក្នុងប្រព័ន្ឋ


មណ្ឌលគិរី៖​ ថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦​ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី បានរៀបចំបើកកិច្ចប្រជុំស្ដីពីការណែនាំលើការបញ្ជូលទិន្នន័យបញ្ជីសមាជិកបក្សចូលក្នុងប្រព័ន្ឋ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោកប្រធានគណ:ចាត់តាំងគណបក្សខេត្ត ប្រធាន អនុប្រធាន គណបក្សក្រុង/ស្រុក/ឃុំ/សង្កាត់ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានមានប្រសាសន៍ ការបញ្ជូលទិន្នន័យបញ្ជីសមាជិកបក្ស ក្នុងប្រព័ន្ធ គឺ មានគោលបំណង ១-បង្កើតអោយមានភាពងាយស្រួលក្នុងការគ្រប់គ្រងបច្ចុប្បន្នភាព សមាជិកគណបក្សខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ២- លុបបំបាត់ឈ្មោះសមាជិកស្ទួនគ្នាក្នុងគណបក្ស ៣- ប្រើពេលវេលាខ្លីក្នុងការស្វែងរកទិន្នន័យ សមាជិកថ្មី សមាជិកផ្លាស់ប្តូរ ឬ សមាជិកមរណភាព ៤-អាចដឹងពីចំនួនសមាជិកពិតប្រាកដ សមាជិកដែលមានសិទ្ធិបោះឆ្នោតនៅមូលដ្ឋាន និង មិនមានសិទ្ធិបោះឆ្នោតនៅមូលដ្ឋាន ៥- ងាយស្រួលក្នុងការធ្វើតារាងបច្ចុប្បន្នភាពសមាជិកគណបក្ស ។
ឯកឧត្តម បានស្នើដល់សមាជិក ដែលទទួលបន្ទុក បញ្ជូលទិន្នន័យ ត្រូវយកចិត្តទុកខ្ពស់លើការបញ្ជូលទិន្នន័យអោយបានត្រឹមត្រូវ ដើម្បីអោយទិន្នន័យដែលទទួលបាន មានភាពសុក្រឹត ត្រឹមត្រូវ៕