មណ្ឌលគិរី ៖ថ្ងៃសៅរ៍ ០១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះទៅពិនិត្យទីតាំងស្ពានអូរជីមាត ដែលរងការខូចខាតដោយសារទឹកជំនន់ដែលស្ថិតនៅភូមិណងបួ ឃុំណងឃីលិក ស្រុកកោះញែក និងបន្តពិនិត្យស្ថានភាពទឹកទន្លេស្រែពក អមដំណេីរដោយ ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ និងកងកម្លាំងប្រដាប់អាវុធទាំងបី ។